លោក​ដូណាល់ ត្រាំ និង​លោក​ស្រីហ៊ីឡារី គ្លីនតុន​ ស្ថិត​ក្នងការ​វាយប្រហារគ្នា​ខាង​ពាក្យ​សម្តី​ដ៏​ជូរចត់​មួយ​កាលពីថ្ងៃ​ព្រហស្បតិ៍ ដោយ​ពន្លះ​គ្នាដ៏​សាហាវ​ថា សុទ្ធតែ​មិនសម​សម្រាប់​តំណែង​ប្រ​ធានាធិបតី​ និង​កំពុង​ចាប់ផ្តើម​ការ​ប្រ​ជែងគ្នា​នៅចំកណ្តាល​អាមេរិក ខណៈ​ពួកគេ​បាន​សម្រួច​ក្រញាំ​របស់​ពួកគេ​នៅ​មុន​ការ​បោះឆ្នោត​ទូទៅ​ក្នុងខែ​វិច្ឆិកា។
បេក្ខ​ជន​សេតវិមាន​នៃ​គណ​បក្ស​សាធារណរដ្ឋ ​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​លើ​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃគណបក្ស​ប្រ​ជា​ធិបតេយ្យ​ ដោយ​បាន​ហៅលោក​ស្រីថា​ជាអ្នក​ភូត​កុហក​លំដាប់​ថ្នាក់​ពិ​ភព​លោក និង​រិះគន់​របាយ​កា​រណ៍គួរ​ឲ្យ​អាម៉ាស់ទាក់​ទងនឹង​ជំនួញ គោល​នយោបាយ​បរទេស​ និង​អន្តោប្រ​វេសន៍។
​លោក​ស្រី​គ្លីនតុន ដែល​បាន​ប្តេជ្ញា​ចិត្តធ្វើ​ឲ្យក្លាយ​ជា​អគ្គ​មេបញ្ជា​ការ​ស្រីទី ១ ក្នុងប្រវត្តិ​សាស្រ្ត​អាមេរិក​ បាន​ចំអក​ឲ្យលោក​ត្រាំ​ប៉ុន្មាន​ម៉ោង​ក្រោយមក ខណៈ​ស្តេច​ជាប់​បំណុល​ដែល​ប្រកាស​ដោយ​ខ្លួនឯង​ ដោយ​មាន​មួយ​វិធាន​ការ​លក់ដ៏​ធូរ​រលុង​បាន​គំរាម​កំហែង​ធ្វើឲ្យ​សេដ្ឋ​កិច្ច​អាមេរិក​ក្ស័យ​ធន។​
គូប្រ​ជែង​ទាំង​ពីរនេះ ជាបេក្ខ​ជន​ប្រធានាធិប​តីគួ​រឲ្យ​ស្អប់​ខ្ពើម​នៅក្នុង​ប្រវត្តិ​អា​មេរិក​ក្នុង​សម័យ​ទំនើប​ ភាព​គ្មាន​ប្រជា​ប្រិយភាព​របស់​លោក​ស្រី​គ្លីនតុន ក្រោយពី​ប៉ុន្មាន​ទស​វត្ស​រ៍នៅ​ក្នុង​ជីវិត​សាធារណៈ ត្រូវបាន​ធ្វើឲ្យ​អាប់អួរ ដោយ​ការ​ស្អប់​ខ្ពើម​កាន់តែ​ខ្លាំង​សម្រាប់​មហា​សេដ្ឋី​មានលុយ​រាប់ពាន់​លាន​នៅ​ក្រុងញូយ៉ក។
ការ​បោះ​ឆ្នោត​នៅ​អាមេរិក​ ពឹង​ផ្អែកទៅ​លើរដ្ឋ​មួយ​ចំនួនតូច​ ដោយ​បាន​នាំឲ្យ​បេក្ខជន​ទាំង​នោះធ្វើ​ការ​ប្រកួត​ប្រជែង​យកអ្នក គំាទ្រ​វណ្ណៈ​កណ្តាល​ដែលត្រូវ​បានទាក់​ទាញ​ដោយអ្នក​សង្គម​និយម​ប្រជា​ធិបតេយ្យ​គឺលោក​សានឌើរ។​
លោកត្រាំ​បាន​ប្រកាស​នៅ​ក្នុង​សន្ទរកថា​មួយ​ដែល​បង្ហាញ​ពីសំឡេ​ង​ថ្មីមួយ​នៅ​ក្នុង​យុទ្ធនាការ​របស់​លោក​ ដោយ​បញ្ចុះ​បញ្ជូល​ពល​រដ្ឋ​អាមេរិក​ឲ្យ​គាំទ្រ​ និង​បាន​វាយ​ប្រហារ​ជន​ជាតិ​មូស្លីម។​លោក​ត្រាំ​អាយុ ៧០ ឆ្នាំ​ បាន​ចាត់ទុក​ខ្លួន​លោក​ជា​អ្នកគិត​ មាន​គំនិត​ច្នៃ​ប្រឌិត​ ការពារ​ពល​រដ្ឋអា​មេរិក៕
រូបភាពៈhttps://upload.wikimedia.org/wikipedia/commons/a/ac/Hrcgarden.jpg
អត្ថបទៈhttp://www.postkhmer.com/%E1%9E%A2%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%9A%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%82%E1%9F%92%E1%9E%9B%E1%9E%B8%E1%9E%93%E1%9E%8F%E1%9E%BB%E1%9E%93%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B6%E1%9F%86-%E1%9E%9C%E1%9E%B6%E1%9E%99%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%A0%E1%9E%B6%E1%9E%9A%E1%9E%82%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%93%E1%9F%85%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%98%E1%9E%96%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%99%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%94%E1%9F%84%E1%9F%87%E1%9E%86%E1%9F%92%E1%9E%93%E1%9F%84%E1%9E%8F

Post a Comment

 
Top