មនុស្ស ៤០ នាក់ ត្រូវ​បានរង​របួស និង​​រាប់សិប​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួនពី​ថ្ងៃ​ពុធ ខណៈ​ហិង្សា​រវាង​ក្រុម​ប៉ូលិស​ប្រឆាំង​កុបកម្ម​ និង​ក្រុមអ្នក​បង្ក​បញ្ហា​ពាក់ម៉ាស់ ​ក្នុង​ក្រុង​ប៉ារីស​ ជុំវិញ​កំណែ​ទម្រង់​ការងារ​របស់​បារាំង។ក្រុម​ប៉ូលីស​បាន​បាញ់​កាណុង​ទឹកនៅ​ខាង​ត្បូង​រដ្ឋ​ធានីនេះ ដើម្បី​បង្ក្រាប​ក្រុម​កុបករ ខណៈ​ក្រុមអ្នក​តវ៉ា​ពាក់​ម៉ាស «ជាច្រើន​រយ​នាក់​» បាន​គប់របស់​របរ​ផ្សេងៗ​លើកម្លាំង​សន្តិសុខ ក្នុង​ទិដ្ឋភាព​បង្ហូរ​ឈាម​ជាច្រើន​ នៅក្នុង​រដ្ឋធានី​របស់​បារាំង​នោះ។
ក្រុម​ប៉ូលីស បាននិ​យាយថា សមាជិក​កម្លាំង​សន្តិ​សុខ ២៩ នាក់ ស្ថិតក្នុង​ចំណោម​អ្នក​ដែលរង​របួស​ក្នុង​ក្រុង​ប៉ារីស ខណៈ​រថយន្ត​តូច​បីគ្រឿង​ ត្រូវ​បាន​ដុតនៅ លើ​ដងផ្លូវ​នៃ​ក្រុង​នេះ។អន្តរ​ជាតិ​ កំពុង​សម្លឹង​មកលើ​បារាំង ខណៈ​ពួកគេ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់អឺរ៉ុប Euro 2016 ដែល​ ត្រូវបាន​ញាំញី​ដោយ​ហិង្សា​រវាងក្រុម​អ្នក​គាំទ្រ​ផងដែរ។
នៅ​ក្រុង​ប៉ារីស ក្រុម​បាតុករ​ជាច្រើន បាន​សម្រុក​ចូលទីតាំង​អគារមួយនិង​បានគប់​បន្ទះ​ក្តារ​លើក្រុម​ប៉ូលីស​ប្រឆាំង​កុបកម្ម​។ ក្រុមអ្នក​តវ៉ា​ដែល​ស្រែក​ព្រមៗ​គ្នាថា «ប៉ារីស​ក្រោក​ឈរ​ឡើង!» និង «គ្រប់​គ្នាស្អប់​ប៉ូលីស​» បាន​វាយ​កម្ទេច​បង្អួច​ហាងជាច្រើន​ និងបាន​យក​ធនាគារ​ជាគោល​ដៅ​ក្នងការ​ប្រយុទ្ធ​គ្នា​ជាបន្ត​ ជាមួយ​នឹង​ក្រុមប៉ូលីស។
បុរស​ម្នាក់​ ត្រូវបាន​កង​កម្លាំង​ប៉ូលីសក្នុង​ឯកសណ្ឋាន​ប្រ​ឆាំង​កុបកម្ម​ នាំចេញ​ដោយ​ឈាម​ហូរចេញ​ពី​ស្នាម​របួសពីខាង​លើ​ភ្នែក​ម្ខាង​របស់​លោក​មក​ប្រឡាក់​អាវ​យឺតស។
ទាំងនេះ គឺជាកូដ​កម្មចុង​ក្រោយ​ ក្នុងវិ​ធានការ​ឧស្សាហកម្ម​ជាច្រើន ​ខែ ដែល​បាន​បណ្តាល​ឲ្យការ​រំខាន​ធ្ងន់ធ្ងរ​ចំពោះ​ការដឹក​ជញ្ជូន​ផ្លូវ​អាកាស និង​ផ្លូវ​ដែក​ វាយ​ប្រហារ​ការ​គ្រប់គ្រង​ប្រេង​ និង​នាំឲ្យ មាន​ភ្នំ សំរាម​នៅតាម​ដងវិថី​នៃ ក្រុង​ប៉ារីស។
អ្នក​បច្ចេក​ទេស លោក Aurelien Boukelmoune ​វ័យ ២៦ ឆ្នាំ ដែល​កំពុង​ដើរ​ក្បួន​ក្នុងក្រុង​ប៉ារីស និយាយ​ថា៖​ «ខ្ញុំបាន​កាន់​គ្រប់​បាតុកម្ម​ តាំងពី​ខែ​មីនាមក ព្រោះខ្ញុំ​ចង់រស់​នៅក្នុង​សេចក្តី​ថ្លៃថ្នូរ​ មិនមែន​គ្រាន់តែ​រស់ទេ»។
លោកបាន​បន្តថា៖ «ខ្ញុំចង់​ឲ្យគេ​ដក​ទម្រង់​នោះ​ចេញវិញ​ ឲ្យ​បរិសុទ្ធ និង​សាមញ្ញ។ មាន​តែ​ពេល​នោះ​ទេ ដែលការ​តវ៉ាវា​នឹង​ចប់​។ ដើម្បីផល​ប្រយោជន៍​រដ្ឋាភិបាល​ ពួកេគ​ដក​ច្បាប់នោះ​វិញ​ បើមិន​ដូច្នោះទេ យើង​នឹងរាំង​ខ្ទប់​សេដ្ឋកិច្ច​ជាតិ»៕
ឯកសារយោងអត្ថបទៈhttp://www.postkhmer.com/%E1%9E%A2%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%9A%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9F%89%E1%9F%87%E1%9E%91%E1%9E%84%E1%9F%92%E1%9E%82%E1%9E%B7%E1%9E%85%E1%9E%82%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%93%E1%9F%85%E1%9E%94%E1%9F%89%E1%9E%B6%E1%9E%9A%E1%9E%B8%E1%9E%9F%E1%9E%9A%E1%9E%9C%E1%9E%B6%E1%9E%84%E1%9E%94%E1%9F%89%E1%9E%BC%E1%9E%9B%E1%9E%B7%E1%9E%9F%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%8F%E1%9E%9C%E1%9F%89%E1%9E%B6%E1%9E%9A%E1%9E%94%E1%9E%BD%E1%9E%9F-%E1%9F%A4%E1%9F%A0-%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B 
រូបភាពៈ https://upload.wikimedia.org/wikipedia/commons/c/cf/Free_Tibet_Paris_torch_relay.jpg

Post a Comment

  1. កែនៅត្រង់ចំណុចនេះបន្តិចគឺវាជាប់ A+A-print Email

    ReplyDelete
  2. អក្សរនៅមានការសរសេរ
    ខុស

    ReplyDelete
  3. It is shorter than what I asked (400 to 600 words). It is not written the date of the event. Also when you start a news, you must write the name of the city or country. I see all foreign words are translated in Khmer. Score: 8.0

    ReplyDelete

 
Top