មាត្រា ៦៥
រដ្ឋត្រូវការពារ
និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលការអប់រំប្រកបដោយគុណភាព និងគ្រប់កម្រិត
និងត្រូវចាត់វិធានការណគ្រប់បែបយ៉ាងជាជំហានៗ ដើម្បិឲ្យការអប់រំនេះបានទៅដល់គ្រប់ ប្រជាពលរដ្ឋគ្រប់ៗរូប។
រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយ
និងកីឡា ដែលជាសុខមាលុភាពរបស់ប្រជាពលរដ្ឋ ខ្មែរ គ្រប់ៗរូប។
មាត្រា ៦៦
រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ
និងនៅទូទាំងប្រទេស ដែលធានាឲ្យបាននូវគោលការណ៍សេរីភាព ខាងសិក្សាធិកា និងគោលការណ៍សមភាពក្នុងការអប់រំ
ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គា្រន់ ស្មើរគ្នាក្នុងការកសាងជីវិត។
មាត្រា ៦៧
រដ្ឋអនុវត្តន៍កម្មវិធីសិក្សា
និងគោលការណ៍គរុកោសល្យទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យា និងភាសា បរទេស។
រដ្ឋគ្រប់គ្រងគ្រឹះស្ថានសិក្សា
និងថ្នាក់សិក្សាសាធារណៈ និងឯកជននៅគ្រប់ភូមិសិក្សា។
មាត្រា ៦៨
រដ្ឋផ្តល់កិច្ចការអប់រំទាំងផ្នែកបឋម
និងមធ្យមសិក្សានៅសាលារៀនសាធារណៈសម្រាប់ប្រជាពលរដ្ឋ គ្រប់រូប ដោយឥតបង់ថ្លៃ។
ប្រជាពលរដ្ឋ
ត្រូវទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ។
រដ្ឋជួយផ្សពផ្សាយ
និងលើកតម្កើងសាលាបាលី និងពុទ្ធិកសិក្សា។
មាត្រា ៦៩
រដ្ឋមានកាតព្វកិច្ចថែរក្សា
និងពង្រីកវប្បធម៌ជាតិ។
រដ្ឋមានកាតព្វកិច្ចការពារ
និង ពង្រីកភាសាខ្មែរ ឲ្យសមស្របនិងនិងសេចក្តីត្រូវការ។
រដ្ឋមានកាតព្វកិច្ចថែរក្សា
និងការពារប្រាសាទបុរាណ វត្តុសិល្បៈបុរាណ និងកែលំអរមណីយដ្ឋានប្រវត្តិ សាស្រ្តឡើងវិញ។
មាត្រា ៧០
បទល្មើសទាំងឡាយដែលប៉ះពាល់
ឬពាក់ព័ន្ធនិងបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌ សិល្បៈត្រូវផ្តន្ទា ទោសជាទម្ងន់។
មាត្រា ៧១
បរិវេនបេតិកភណ្ឌជាតិ
ឬបេតិកភណ្ឌ ដែលបានបញ្ចូលជាបេតិកភណ្ឌពិភពលោក ត្រូវទុកជាតំបន់អព្យា ក្រឹត ដែលមិនឲ្យមានសកម្មភាពយោធា។
មាត្រា ៧២
សុខភាពរបស់ប្រជារាស្ត្រត្រូវាធានា។
រដ្ឋយកចិត្តទុកដាក់ដល់ការការពារ និងព្យាបាលជម្ងឺ។ ប្រជារាស្ត្រ ក្រីក្រត្រូវបានពិនិត្យរោគដោយឥតបង់ថ្លៃ
នៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាធារណៈ។
រដ្ឋរៀបចំឲ្យមានគិលានដ្ឋាន
និងមន្ទីរសម្ភពដល់ជនបទ។
មាត្រា ៧៣
រដ្ឋយកចិត្តទុកដាក់ចំពោះកុមារ
និងមាតា។ រដ្ឋរៀបចំឲ្យមានទារកដ្ឋាន និងជួយឧបត្ថម្ភនារីដែលមានកូន ច្រើននៅក្នុងបន្ទុក
ហើយឥតទីពឹង។
មាត្រា ៧៤
រដ្ឋជួយឧបត្ថម្ភជនពិការ
និងដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ។
មាត្រា ៧៥
រដ្ឋចាត់ចែងឲ្យមានរបបសន្តិសុខសង្គមដល់កម្មករ
និងនិយោជិត។
( អត្ថបទដក់ស្រង់ពីសៀវភៅច្បាប់រដ្ឋធម្មនុញ្ញ ថ្ងៃទី ២១ ខែមីនា
ឆ្នាំ២០១៦ ទំព័រទី ២៤-២៧ )
( រូបភាពទាញយកពី Google ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៦ http://itcambo.com/wp/wp-content/uploads/2015/02/law1.jpg)
Post a Comment