ខេត្តកែប៖ កាលពីព្រឹកថ្ងៃទី ២៩
ខែតុលា ឆ្នាំ២០១៥ សាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប បានរៀបចំឲ្យមានដំណើរកំសាន្ថមួយនៅរមណីយដ្ឋាន
ឋានសួគ៌បូកគោសម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន(កែប និងព្រះសីហនុ) ក្នុងគោលបំណងដើម្បីឲ្យពួកគាត់បានសម្រាក់លំហែរកំសាន្ថក្នុងថ្ងៃឈប់សម្រាក
ក៏ដូចជាដើម្បីឲ្យសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានទាំងពីរសាលាមានឱកាសជួបគ្នា(ស្គាល់គ្នាទៅវិញទៅមក)។ នៅក្នុងដំណើរកំសាន្តនេះផងដែរដឹកនាំដោយលោកឪពុក
លី សំណាង អធិការនៃសាលាបច្ចេសទេស ដុន បូស្កូ ខេត្តកែប ដោយលោកបានចំណាយនូវថវិកាជាច្រើនក្នុងការជួលរថយន្ត
ក៏ដូចជាការចំណាយក្នុងការហូបចុក។ ក្នុងរយះពេលមួយថ្ងៃពេញលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់បានដើរកំសាន្ថ និងស្រូបយកខ្យល់អាកាសបរិសុទ្ធនាភ្នំបូកគោយ៉ាងសប្បាយរីករាយគ្រប់គ្នា
មិនតែប៉ុន្នោះពួកគាត់បានកោតសរសើរគ្រប់ៗគ្នាមិនដាច់ពីមាត់នូវទេសភាពដ៏ស្រស់បំព្រង
និងខ្យល់អាកាសដ៏ត្រជាក់ធ្លាក់ពីលើវេហា បានធ្វើឲ្យពួកគាត់រសាយអស់នូវទុក្ខកង្វល់ បន្សល់ទុកនូវស្នាមញញឹម
និងសម្លេងសើចសប្បាយគ្រប់ៗគ្នា។
Home
»
»Unlabelled
» ដំណើរកំសាន្តទៅរមណីយដ្ឋានឋានសួគ៌បូកគោ
Subscribe to:
Post Comments (Atom)
Post a Comment